ព្រឹកថ្ងៃសៅរ៍ ទី៧ មិថុនា ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណះកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធិផលនានាក្នុងខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ្ដឋមន្ត្រី។ ជាក់ស្តែងសមិទ្ធផលដែលកំពុងនឹងសម្ពោធដាក់ឱ្យដំណើរការនេះ គឺបាននឹងបន្តបម្រើ និងលើកកម្ពស់វិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងខឿនចំណេះដឹង និងសក្តានុពលនៃការអភិវឌ្ឍសមត្ថភាព ក្នុងការចាប់យកអាជីពការងារកាន់តែល្អប្រសើរសម្រាប់លើកស្ទួយកម្រិតជីវភាពរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញចាប់ពីនីតិកាលទី១ និងបន្តរហូតមកដល់បច្ចុប្បន្ន នីតិកាលទី៧ នៃរដ្ឋសភា។